Association > About Us > Our Commitment > Website Privacy Information > ពត៌មានឯកជនននគេហទំព័រ

ពត៌មានឯកជនននគេហទំព័រ

Commitment

សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកព្យាយាមការពារ និងគោរពនូវពត៌មានឯកជនរបស់អតិថិជន បុគ្គលិក អ្នកស្ម័គ្រចិត្ត សិស្ស ទីប្រឹក្សា និងសហគមដៃគូទាំងឡាយជាដើម ស្របទៅនឹងច្បាប់ខេត្តនិងច្បាប់រដ្ឋទាំងអស់។ បុគ្គលិកទាំងអស់របស់សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកត្រូវតែគោរពតាមនីតិវិធីនិងការអនុវត្តន៍នៃសមាគមនៅពេលដែលធ្វើការជាមួយនឹងពត៌មានឯកជន។

ពត៌មានឯកជននៃគេហទំព័រនេះប្រាប់ដំណឹងដល់សមាជិករបស់សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកទាំងអស់អោយមានការប្តេជ្ញាចំពោះពត៌មានឯកជន និងមានមធ្យោបាយក្នុងការរក្សាវាអោយបានល្អ។ ពត៌មានឯកជនរបស់គេហទំព័រនេះគឺរាប់បញ្ចូលគ្រប់ពត៌មានផ្ទាល់ខ្លួនទាំងអស់ដែលជាកម្មសិទ្ធិ និងជាការគ្រប់គ្រងរបស់សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុក។

 

នីតិវិធីឯកជននៃគេហទំព័រ

  • គេហទំព័ររបស់សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកនឹងបញ្ចូលនូវពត៌មានឯកជនរបស់យើង ហើយលាតត្រដាងនូវការអនុវត្តន៍នៃពត៌មានឯកជននេះ។
  • សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកនឹងចែករំលែកនូវកម្រងពត៌មាននៃប្រជាសាស្រ្តជាមួយនឹងសហគមន៍ដៃគូនិង/ឬអ្នកឧបត្ថម្ភប្រាក់ទាំងឡាយ ប៉ុន្តែមិនមានបង្ហាញនូវពត៌មានឯកជនដែលអាចធ្វើអោយគេស្គាល់នូវបុគ្គលណាម្នាក់ឡើយ។
  • គេហទំព័រនេះប្រហែលជាមានការភ្ជាប់ទៅនឹងគេហទំព័រដទៃៗទៀត ប៉ុន្តែសមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកមិនទទួលខុសត្រូវចំពោះការអនុត្តន៍នៃពត៌មានឯកជនរបស់គេហទំព័រសមាគមដទៃៗនោះទេ។
  • ទោះបីជាលេខសំគាល់របស់អ៊ីនធឺណែតនឹងត្រូវប្រើដើម្បីគ្រប់គ្រងគេហទំព័រ តាមដានសកម្មភាពរបស់អ្នកប្រើ ប្រមូលពត៌មានប្រជាសាស្រ្តក៏ដោយ ក៏លេខសំគាល់របស់អ៊ីនធឺណែតទាំងនេះនឹងមិនត្រូវបានភ្ជាប់ទៅនឹងពត៌មានដែលនាំអោយគេស្គាល់នណាម្នាក់ឡើយ។
  • អ្នកប្រើគេហទំព័រទាំងអស់ត្រូវបានផ្តល់ជូននូវជំរើសក្នុងការមិនប្រើនូវពត៌មានផ្ទាល់ខ្លួនរបស់ពួកគេនៅត្រង់ចំណុចដែលគេប្រមូលពត៌មាន។
  • ជាទូទៅ សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកនឹងផ្តល់អោយមនុស្សគ្រប់គ្នាចូលទៅមើលពត៌មានផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈសំណូមពរជាលាយលក្ខណ៍អក្សរនិងមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ។ ប្រសិនបើនរណាម្នាក់រកឃើញថាពត៌មានផ្ទាល់ខ្លួនរបស់ពួកគេមិនត្រឹមត្រូវ ពួកគេអាចផ្តល់ពត៌មានដល់សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកអោយបានឆាប់រហ័ស ដើម្បីកែតម្រូវ។ ប្រសិនបើសមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកបដិសេធនូវសំណូមពររបស់នរណាម្នាក់ក្នុងការចូលទៅអានពត៌មានផ្ទាល់ខ្លួនរបស់ពួកគេ សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកនឹងជូនដំណឹងនូវមូលហេតុនៃការបដិសេធនោះជាលាយលក្ខណ៍ អក្សរ។ ពេលនោះលោកអ្នកអាចតវ៉ានឹងការសំរេចចិត្តនោះបាន។
  • សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកអាចប្រើពត៌មានឯកជនដោយគ្មានការអនុញ្ញាតពីសមីខ្លួនក្រោម កាលៈទេសៈទាំងឡាយជាក់លាក់។

ចូលទៅមើលគោលការណ៍និងនីតិវិធីទាំងអស់រួមទាំងនិយមន័យនៃពត៌មានផ្ទាល់ខ្លួននិងពត៌មានពាណិជ្ជកម្មឬបញ្ហា  ក្តីបារម្ភណាមួយ សូមចូលទៅគេហទំព័រ www.hongfook.ca/association ឬទាក់ទងការិយាល័យឯកជនតាមរយៈ416-493-4242 x 2239.

បានកែសម្រួលនិងអនុញ្ញាតនៅខែកញ្ញា2019